
ទីប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃលេខាធិការនៃនាយកដ្ឋានសន្តិសុខជាតិលោក William Bryan បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អ្នកវិទ្យាសាស្ត្ររបស់អាមេរិក បានរកឃើញថាកាំរស្មីអ៊ុលត្រាវីយូឡែត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើភ្នាក់ងារបង្ករោគដោយផ្តល់ក្តីសង្ឃឹមថាការរីករាលដាលរបស់វាអាចធូរស្រាលនៅរដូវក្តៅខាងមុខ។ លោកបាននិយាយថា "តាមការអង្កេតដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់យើងរហូតមកដល់បច្ចុប្បន្ននេះ ពន្លឺព្រះអាទិត្យមានឥទ្ធិពលក្នុងការសម្លាប់មេរោគទាំងលើផ្ទៃរាប និងក្នុងខ្យល់អាកាស។ យើងបានឃើញប្រសិទ្ធភាពស្រដៀងគ្នាទាំងសីតុណ្ហភាព និងសំណើម ហើយការកើនឡើងសីតុណ្ហភាព និងសំណើមឬជាទូទៅទាំងពីរ វាមិនអំណោយផលដល់វីរុសនោះទេ។”
យ៉ាងណាមិញ ការរកឃើញនេះ មិនទាន់ត្រូវបានចេញផ្សាយសម្រាប់ការពិនិត្យឡើងវិញទេដែលធ្វើឱ្យមានការលំបាកសម្រាប់អ្នកជំនាញឯករាជ្យក្នុងការអត្ថាធិប្បាយអំពីប្រសិទ្ធិភាពរបស់វា។ ជាមួយគ្នាដែរ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសឲ្យធ្វើការស្រាវជ្រាវបន្ថែមឲ្យបានហ្មត់ចត់ ហើយលោកក៏ជឿថាមេរោគនេះអាចនឹងថមថយចុះនារដូវក្ដៅផងដែរ៕
