
បន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ បានប្រកាសលេងលះចែកផ្លូវគ្នាទៅវិញដែលធ្វើអោយមហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ចំពោះរឿងរ៉ាវជីវិតឯកជនរបស់គាត់។យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច មហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រោយអ្នកនាង Love Riya បានបង្ហោះរូបថតបែបផ្អែមល្ហែមជាច្រើនសន្លឹក ជាមួយនឹងបុរសម្នាក់ដែលហាក់បីដូចជាគូស្នេហ៏ថ្មីថ្មោងមើងយ៉ាងដូច្នេះ។

ប៉ុន្ដែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសំណាក់ អ្នកនាង Love Riya ថាបុរសសង្ហាររូបនេះ មានទំនាក់ទំនងអ្វីឱ្យពិតប្រាកដជាមួយអ្នកនាង នូវឡើយនោះទេ។

ដោយលែកអ្នកលក់ឡេដ៏ល្បីឈ្មោះរូបនេះ ក៏បានភ្ជាប់សារដ៏មានអត្ថន័យមួយឃ្លាថា៖ «មកយកអូនដើរលេងបងយី ហាហា»។ប្រភព៖ ហ្វេសប៊ុក
