យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅមុននេះបន្ដិចបានឲ្យដឹងថា ក្រសួងបានរកឃើញករណីព្យាបាលជាសះស្បើយថ្មីនៃជំងឺកូវីដ១៩ ចំនួន ៣ ករណីបន្ថែមទៀត កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញ។
ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះចំនួនអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកើនដល់ ១១០ នាក់ ។

បើយោងតាមសេចក្ដីជូនព័ត៌មានដដែលរបស់ក្រសួងសុខាភិបាលបានបញ្ជាក់បន្ដថា មិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទេកាលពីថ្ងៃម្សិលមិញនេះ។ ហេតុដូចនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាគឺនៅរក្សាចំនួនដដែល ពោលគឺមានចំនួន ១២២ នាក់ មានស្រ្ដី៣៨ នាក់ បុរស៨៤ នាក់។
ក្នុងនោះចំពោះអ្នកដែលសម្រាកព្យាបាលគឺនៅចំនួនសរុប ១២ នាក់ ដែលពួកគាត់ទាំងអស់គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ និងនៅថ្នាក់ខេត្ដផងដែរ។ ដើម្បីទទួលជ្រាបព័ត៌មានបានកាន់តែច្បាស់ សូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖



