សិក្ខាកាមយោធាកម្ពុជា៣រូប ដែលកំពុងសិក្សានៅប្រទេសរុស្ស៉ី បានឆ្លងជំ.ងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ការិយាល័យអនុព័ន្ធយោធានៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៉ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។

រីឯមូលហេតុ នៃការឆ្លងនេះ ត្រូវបានការិយាល័យអនុព័ន្ធយោធាកម្ពុជា អះអាងថា ដោយសារមានការឆ្លងពីបណ្តាសិក្ខាកាមយោធាជនបរទេសដទៃទៀត ដែលសិក្សាជាមួយគ្នា និងស្នាក់នៅជាន់ជាមួយគ្នា។ បច្ចុប្បន្ន សិក្ខាកាមយោធា០៣រូបនោះត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំ.ងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត។
ទោះជាយ៉ាងនេះក្តី ស្ថានភាពជំ.ងឺរបស់សិក្ខាកាមយោធាកម្ពុជាទាំង៣រូបនោះ មិនទាន់មានសភាពធ្ងន់.ធ្ងរទេ។ ប្រភព Freshnews