យោងទៅតាមការចុះផ្សាយតាមរយៈទូរទស្សន៍បាយយ័ននៅមុននេះបានបន្តិចបានអោយដឹងថា បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកវិញ។



បុរសដែលជាជនជាតិខ្មែរ២នរូបខាងលើលនោះ ទីមួយមានឈ្មោះថា កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ។


គួរបញ្ជាក់ថា បុរសពីរនាក់ខាងលើនេះដែលលួចរត់ពីមណ្ឌលចត្តាឡីស័ក នៅខេត្តព្រៃវែង ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅធ្វើការពិនិត្យ ចំនួន៣លើកមកហើយ ខណៈដែរនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យមើលម្តងទៀត តែអ្វីដែលមិននឹកស្មានដល់ពួកគេទាំងពីរនាក់បានលួចរត់ពីមណ្ឌលចត្តាឡីស័កទៅហើយ៕