នៅប្រទេសវៀតណាម គិតត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍ ទី​១ ខែសីហា ឆ្នាំ២០២០​នេះ រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ នៅក្រុង ដាណាង ឆ្លងក្នុងសហគមន៍ ធ្វើឱ្យអ្នកឆ្លងវីរុស កូវីដ-១៩សរុប ៥៥៨នាក់ ជាសះស្បើយ ៣៧៣នាក់ សម្រាកក្នុង មន្ទីរពេទ្យ ១៨៣នាក់ និងស្លា ប់ចំនួន២នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សម្តេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ណែនាំឲ្យអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តជាប់ ព្រំដែនប្រទេស វៀតណាម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការ ចេញចូលឆ្លងកាត់តាម ព្រំដែន ដើម្បីបង្ការទ ប់ស្កាត់ការឆ្លង រាតត្បាត ជំងឺកូវីដ-១៩ នៅកម្ពុជា។ 

ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរ ក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ បានបញ្ជាក់ថា៖ ដោយផ្អែកតាមព័ត៌មាន ពីប្រទេសវៀតណាមថ្មីៗនេះ បានប្រកាស ពីចម្លងមេរោគ វីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលបានកើត ឡើងនៅក្នុងទីក្រុងដាណាង និងបានរាលដាល ដល់ភាគកណ្តាលនៃប្រទេស​វៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាមួយគ្នានេះដែរ ស្ថានភាព នៃការចម្លងលើពិភពលោក និងក្នុងតំបន់ក៏មិន ទាន់ការធូស្បើយ ដោយសារ នៅតែមានកំណើន នៃជំងឺវីរុសកូវីដ-១៩ និងបានស្លា ប់ដោយជំងឺនេះនៅឡើយ។ ដូច្នេះសូមឱ្យអភិបាល រាជធានី-ខេត្តទាំងអស់ ពិសេសខេត្តដែលនៅ ជាប់ព្រំដែនវៀតណាម ដូចជាខេត្ត កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី បង្កើនការប្រុងប្រយ័ត្ន និងមានវិធានការទប់ ស្កាត់៕ដោយ៖សិលា