គិតត្រឹមវេលាម៉ោង ៧ព្រឹក នាថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញករណីអ្នកឆ្លងវីរុស
កូវីដ១៩ ចំនួន ២​ ករណីថ្មីបន្ថែមនៅក្រុងភ្នំពេញកាលពីថ្ងៃ សៅរ៍ ទី ២៧ ខែមិថុនា ឆ្នាំ២០២០  នេះបើយោង

តាមសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា ២ ករណីវិជ្ជមានថ្មីនេះ ម្នាក់ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានរស់នៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាស័យដ្ឋានរស់នៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្តាល ជាអ្នកធ្វើដំណើរត្រលប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ បានមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ទទួលបានតេស្តវិជ្ជមានកូវីដ១៩  ដែលបច្ចុប្បន្នត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរថា ជើងហោះហើរនេះមានអ្នកដំណើរសរុប ១០៧ នាក់ ហើយក្នុងនោះមានជនជាតិខ្មែរ ១០៥ នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ ហើយអ្នកទាំង ១០៥ នាក់នោះ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ និងកំពុងត្រូវាដាក់អោយធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅមណ្ឌលចត្តាឡីស័កដើម្បីតាមដានសុខភាពបន្ត។ 


សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសចំនួន ១៤១ ករណី ជាសះស្បើយ ១២៩ ករណី និង អ្នកជម្ងឺ ១២ នាក់ ដែលក្នុងនោះ ៨ នាក់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ២នាក់ទៀតបានកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមិនមានករណីស្លាប់ទេ។ក្រសួងសុខាភិបាលបានបន្តអំពាវនាវប្រជាជនទាំងអស់បន្តអនុវត្តវិធានសុខភាព និងសុវត្ថិភាពយ៉ាងប្រុងប្រយ័ត្នព្រោះកូវីដ១៩ ដរាបណាមិនទាន់មានវ៉ាក់សាំង និងវីរុសមិនទាន់រលាយបាត់។
សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងកក្រោម៖