ការរាតត្បាតនៃវីរុស Covid-19 កំពុងតែកើនឡើងស្ទើរតែជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏បានរកឃើញអ្នកឆ្លងវីរុស Covid-19 នេះ ចំនួន ២៤ ករណីហើយដែរ គិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ នេះ ។

ខណៈក្នុងចំណោម ២៤ ករណីខាងលើ មាន ៤ ករណីកើតឡើងចំពោះ បុរសខ្មែរអ៊ីស្លាម រស់នៅក្នុងខេត្តបាត់ដំបង។ យ៉ាងណាមិញ ថ្មីៗនេះក្រុមគ្រូពេទ្យប្រចាំខេត្តបាត់ដំបង បានបង្ហោះសារសុំកម្លាំងចិត្តពីជនរួមជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ ។


យោងតាមគណនីហ្វេសប៊ុកឈ្មោះ Menghak Ngoun ដែលជាគ្រូពេទ្យម្នាក់ស្ថិតក្នុងខេត្តបាត់ដំបង បានបង្ហោះសារសុំកម្លាំងចិត្តពីជនរួមជាតិថា ដល់ម៉ោងទៀតហើយ មើលគាត់លែងស្គាល់ហើយ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានពាក្យអីជូនពរនឹងលើកទឹកចិត្តគាត់ទេ ក្រុមគ្រូពេទ្យសម្រុក គ្រប់មន្ទីរពេទ្យ សូមឱ្យក្រុមពេទ្យទាំងអស់មានសុខភាពល្អ អរគុណសម្រាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក។