តាមសេចក្ដីប្រកាសដដែលបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ នៅសល់តែ ៣១ នាក់ប៉ុណ្ណោះ ។

គិតត្រឹមថ្ងៃទី ១៤ មេសា ២០២០ នេះកម្ពុជារកឃើញអ្នកឆ្លងសរុបនៃវីរុសកូវីដ ១៩ ត្រឹម ១២២ ករណីដដែល ។ យ៉ាងណាក្ដីសូមបងប្អូនប្រជាពលរដ្ឋនៅប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ និងស្ដាប់ទៅតាមបទបញ្ជារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់។


