ព្រះវិហារ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កត្តាព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែរងនៅការបាត់បង់ដោយសារតែការកាប់បំផ្លាញ និងកាប់យកទៅលក់ពីសំណាក់អ្នកមានអំណាចនិងមានលុយមួយចំនួននៅក្នុងប្រទេសកម្ពុជា ។

ជាក់ស្តែង គ្រួសារជនបរទេសមួយគ្រួសារដែលបងប្អូនហៅគាត់ថា បេន គាត់បានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួនដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។
ដោយឡែក បើយោងទៅតាមគណនីហ្វេសប៊ុករបស់ លោក តាន់ គឹមសួរ បានធ្វើការបង្ហោះនៅមុននេះដោយមានខ្លឹមសារយ៉ាងក្តុក្តួលយ៉ាងដូច្នេះថា «ថ្ងៃនេះត្រូវប្រជ៉ំដោះស្រាយបញ្ហាមួយចំនួន តែចៃដន្យអីចៅហ្វាយស្រុកសង្គមថ្មីជ៉ំ ពុយឈឺពោះរាគអាចម៌ ដូចនេះអត់បានចូលរួមប្រជ៉ំទេ។

ពូពុយឥឡូវល្បីក៏មិនចាញ់បេនប៉ុន្មានដែរ »។យ៉ាងណាមិញ គួរបញ្ចាក់ផងដែរថាគ្រួសារលោក បេនគឺជាគ្រួសារបរទេសមួយក្នុងចំណោមជនបរទេសជាច្រើនទៀត ដែលមានការលះបង់ខ្ពស់គាត់ដឹងថាការជ្រើសរើសនាំគ្រួសារមករស់នៅក្នុងព្រៃស្ងាប់បែបនេះគឺវាជាមួយដែលមិនល្អទេ ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់សុវត្តិភាពរបស់ពួកគាត់ពីសំណាក់សត្វព្រៃនិងជនខិលខួចមួយចំនួនជាដើម ប៉ុន្តែដោយសារតែក្តីស្រឡាញ់ទើបពួកគាត់ហ៊ានលះបង់ខ្លាំងដូច្នេះ ៕ប្រភព៖ ហ្វេសប៊ុក

