
មានអារម្មណ៍សប្បាយចិត្ដដូចលុយធ្លាក់ពីលើមេឃចឹង។ លូវសាកជាមួយទឹកផ្កាកុលាបនេះវិញម្ដងមើល វាជួយព្យាបាលមុខសំរាប់ មានមុន មុនខ្ទុះ មានស្នាម រង្វង់ភ្នែកខ្មៅ លាងសំអាតជាតិកង្វក់ពីការមេកអាប់ ជួយធ្វើអោយមុខមានសភាពភ្លឺសស្អាតទៀតផង តោះកុំរវល់តែយល់សប្ដិច្រើនបើមិនចាប់ផ្ដើមទេវាក៍មិនអាចស្អាតរួចដែរ បានស្អាតហើយអស់លុយតិចទៀតចាំកាលស្រីៗគ្នាយើងរៀនធ្វើទាំងអស់គ្នាណា!
គ្រឿងផ្សំ៖
ផ្កាកុលាប ១០ទង
ទឹក ១កែវធំ ដប
វិធីធ្វើ៖

បេះស្រទាប់ផ្កាកុលាបដាក់ក្នុងឆ្នាំងស្អាត(ត្រូវចាំទឹកនេះយកមកបាញ់លើមុខយើងចឹងគួរយកឆ្នាំងណាដែលល្អចៀសវាងរមាស់មុខ) ហើយចាក់ទឹកចូលត្រូវមើលផងអោយទឹកលិចលើស១ថ្នាំងដៃ រួចយកទៅដាក់លើចង្ក្រានដាំអោយពុះទុករយះពេល ៥នាទីសឹមបិទ ទុកអោយត្រជាក់ចាំច្រកដាក់ដបស្ព្រៃយ៏ដែលស្អាត។

របៀបប្រើ៖
បាញ់វារៀងរាល់មុនពេលចូលគេង អ្នកអាចប្រើវាបាញ់លើមុខ រឺខ្លួនអ្នកក៍បាន។ រក្សាវាទុកក្នុងទូរទឹកកក វាមានអាយុកាលរហូតដល់រយះពេល១ខែ។
