
គ្រឿងផ្សំ:
សណ្ដែកសៀង
ទឹក
ទឹកខ្មេះ
របៀបធ្វើ:
លាងសណ្ដែកសៀង អោយស្អាត ហើយយកវាទៅត្រាំក្នុងទឹកពី 2-3 ម៉ោងអោយរីកល្អ បន្ទាប់ពីរីកល្អ ហើយយើង យកម៉ាស៊ីនក្រលុក ក្រលុកវាអោយម៉ត់។ ត្រៀមឆ្នាំដែលមានស្បៃត្រង់រួចជាស្រេច ហើយយកទឹកសណ្ដែកដែលក្រលុកម៉ត់ហើយ ចាក់វាចូលឆ្នាំត្រងយកកាកចេញ ហើយដាក់ទឹកខ្មះចូលកូរអោយសព្វ អោយឡើងដុំៗ ហើយយកស្មៃមកត្រង បន្ទាប់មកចងស្បៃអោយជិត ហើយយករបស់ណាដែលធ្ងន់សង្កត់ពីលើអោយខ្សោះទឹក ដល់ពេលវាខ្សោះហើយ វាហ្នឹងក្លាយជាតៅហ៊ូហើយ។
