
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ មានអ្នកប្រើហ្វេសប៊ុកឈ្មោះ Ochin Ad-din បានបង្ហោះរូបភាពក្មេងស្រីម្នាក់ រស់នៅយ៉ាឡា ភាគខាងត្បូងប្រទេសថៃបានឆ្លងជំងឺ Covid-19 ហើយក្រុមគ្រូពេទ្យ បានយករថយន្តសង្គ្រោះបន្ទាន់ជាមួយបុគ្គលិកពេទ្យម្នាក់ដែលស្លៀកឈុតការពារ មកដឹកក្មេងស្រីតូចនេះ យកទៅព្យាបាល ប៉ុន្តែដែលធ្វើឲ្យមហាជនកមានក្តីសង្វេគនោះ ពេលក្មេងស្រីតូចរូបនោះឡើងរថយន្ត ម្តាយនិងក្រុមគ្រួសារមិនអាចទៅជាមួយមើលថែនាងបានឡើយ ពោលគឺក្មេងស្រីតូចនោះ បានត្រឹមតែស្ពាយបង្វេចខោអាវដែលអាចយកទៅតាមខ្លួនបាន។




