គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅក្នុងរយៈពេល២៤ម៉ោង សហរដ្ឋអាមេរិកដែលជាកំពូលប្រទេសលើលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ១ផង មានករណីអ្នកស្លាប់ថ្មី
ដោយសារជំងឺ Covid-19 ចំនួន១៣៣១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់ ៨៤៥២នាក់ ខណៈករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន៣៤,១៩៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង៣១១,៣៥៧ករណី។

ចំណែកចំនួនករណីឆ្លង COVID-19 សរុបនៅលើពិភពលោកបានកើនឡើងដល់ ១,២០១,៧៦៧ករណី ក្នុងនោះអ្នកបាត់បង់ជីវិតមានសរុប
៦៤,៧១០នាក់ និងជាសះស្បើយឡើងវិញមាន ២៤៦,៤៩៦នាក់ នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២០៦ ទូទាំងសកលលោក៕ខាងក្រោមនេះ ជាវីដេអូបង្ហាញពីទីក្រុងរបស់ប្រទេសមហាអំណាចអាមេរិក ដែលស្ថិតក្នុងស្ថានភាពស្ងាត់ជ្រងំ៖



