​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Dailymail ​បាន​បញ្ជាក់​ថា​មេរោគ​ថ្មី​២​ប្រភេទ​ទៀត បាន​បំបែក​ខ្លួន​ចេញ​ពី​មេរោគ Corona ឬ Covid-19 ​ហើយ ​ដោយ​ពេល​នេះ​បាន​សម្លាប់​មនុស្ស​២​នាក់​រួច​ជា​ស្រេច​។


​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្រុង​ប៉េកាំង ​និង​សៀងហៃ ​បាន​បញ្ជាក់​ថា​ពួកគេ​រក​ឃើញ​មេរោគ​ខាង​លើ​នេះ ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​មាន​សមត្ថភាព​អាច​សម្លាប់​មនុស្ស​បាន​ដែរ។ ​មេរោគ​ខាង​លើ​នេះ ​កើត​ចេញ​ឡើង​ក្រោយ​ពី​មេរោគ Corona ​បាន​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ។ ​វា​នឹង​ធ្វើ​ឱ្យ​ដំណើរ​ឈាម​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល​មាន​ការ​ធ្លាក់​ចុះ ពិបាក​ក្នុង​ការ​គិត ​និង​រវើរវាយ​ខ្លាំង។
​គេ​មិន​ទាន់​​កំណត់​បាន​ច្បាស់​ថា ​មនុស្ស​ដែល​កើត Corona ​នឹង​មាន​មេរោគ​ថ្មី​ទាំង​ពីរ​ខាង​លើ​ឬ​អត់​នោះ​ទេ។ ​ដោយ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​វិភាគ​មើល​នៅ​ឡើយ៕