
ថ្នាំញៀនខ្មោចឆៅនេះ មានគ្រឿងផ្សំប្រហាក់ប្រដែល ទៅនឹង ម៉ាទឹកកក និង អំបិល។ គ្រឿងញៀននេះធ្វើអោយអ្នកប្រើមាន មានអារម្មណ៏សប្បាយខុសពីធម្មតា។

ដូច្នេះ សូមជំរាបដល់ ឪពុកម្តាយទាំងអស់ ត្រូវប្រុងប្រយ័ត្ន កូនៗរបស់ខ្លួន ពីព្រោះតែ គ្រឿងញៀននេះ ត្រូវបាននាំចូលជាចំណីអាហាររបស់កុមារ ដែលក្នេងចូលចិត្តញាំុ។ប៉ុន្តែ អ្វីដែលយើងគួរចាប់អារម្មណ៏នោះគឺ រវាង ស្ករគ្រាប់ដែលមានផ្ទុកនូវសារធាតុគ្រឿងញៀននេះ មានសភាពស្អិតជាងស្ករគ្រាប់ធម្មតា។

Pinoy Information News ក៏បានចុះផ្សាយថា គ្រឿងញៀននេះ នឹងបំផ្លាញជីវិតកុមារមុនគេ បើធៀបនឹងមនុស្សពេញវ័យ ដោយសារកុមារងាយនឹងបរិភោគ នូវចំណីបែបនេះ ដូចជា ស្ករគ្រាប់ ឬដំណាប់សំរាប់ក្មេង។ នាពេលថ្មីៗនេះ កុមារមិនតិចទេ បាននឹងកំពុងរង់គ្រោះដោយសារគ្រឿងញឿននេះ ដោយកុមារភាគច្រើនខ្វះការប្រុងប្រយ័ត្ន។



