ភូមិមួយនេះ នៅក្នុងខេត្ត Xieng Khouang មានទីតាំងប្រហែល៣០គីឡូម៉ែត្រពីទីក្រុង Phon Sa Vanh នៅភាគនិរតីទីក្រុងវៀងចាន់ ប្រទេសឡាវ មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ។
អ្នកទេសចរណ៍អាចមើលឃើញពីសសរផ្ទះមួយចំនួន ត្រូវបានអ្នកស្រុកសង់ឡើងពីសម្បកគ្រាប់បែក ដែលអាមេរិកបន្សល់ទុកក្នុងអំឡុងសង្គ្រាមវៀតណាម ដែលខេត្តនេះទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ។
ផ្ទៃដីវាលរាប់សិបហិកតាត្រូវទុកចោល ប្រជាជនដែលរស់នៅទីនោះ បានយកយុទ្ធភណ្ឌសំណល់សង្គ្រាម និងសម្បកគ្រាប់បែកទាំងនោះធ្វើជាវត្ថុផ្សេងៗដើម្បីប្រើប្រាស់ ដូចជាធ្វើសសរផ្ទះ របងផ្ទះ ទូក រួមទាំងរបស់របរប្រើប្រាស់ផ្សេងៗទៀត ៕




















ប្រភព៖ angrut
