
ក្នុងនោះដែរម្ចាស់គណនី Facebook មួយឈ្មោះថា “លោកកវី អត់ក្រឹត្យ” បានរៀបរាប់ថា៖ សូមប្រិយមិត្តទាំងអស់មើលរូបភាពទាំងនេះហើយ មេត្តាយល់ឃើញតាមការគួរ ! សំរាប់ខ្ញុំ ខ្ញុំនៅតែនឹកគិតថា វាហាក់ដូចជាចង់ជ្រុលពេកហើយ បើទោះបីនេះជាការសម្ដែងបែបសំណើចដើម្បីផ្ដល់ភាពរីករាយ ជូនទស្សនិកជនក៏ដោយចុះ ! ទាំងសំលៀកបំពាក់បែបនេះ វាដូចជាមិនសូវល្អនឹងកាយវិការបែបនេះសោះ ! សំណូមពរណាលោកគ្រូ បើអាចចៀសបានសូមចៀសទៅ កុំបីមានដល់ថ្នាក់នេះទៀត ៕

ក្នុងនោះដែរក៍មានការចែករំលែកតៗគ្នាផងដែរ ដោយអ្នកខ្លះក៍បានរិះគន់ដូចគ្នា ហើយអ្នកខ្លះនិយាយថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ប៉ុន្តែការរិះគន់ហាក់ដូចជាច្រើនជាង ការគាំទ្រ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?


ប្រភព ៖ komsan.khmer-note.com
