
តារាសម្ដែងជើងចាស់វ័យ៦៣ឆ្នាំ Ng Man បានប្រាប់សារព័ត៌មានកាលពីម្សិលមិញថា៖”អស់រយៈពេលជាយូរដែលសម្ដែងជាមួយ Chow ខ្ញុំនឹងឲ្យគាត់១,៧៨លានដុល្លារសម្រាប់ការថតត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ខ្ញុំគិតថាលុយប៉ុណ្ណឹងស្ទើរណាស់សម្រាប់ Chow ប៉ុន្តែ ខ្ញុំជឿជាក់ថា គេនឹងគិតពីតម្លៃមិត្តភាពជាងតម្លៃទឹកលុយ”។
Ng Man បានបន្ថែមទៀតថា រឿងថ្មីនេះក៏មានវត្តមានលោកសម្ដែងដែរ។ លោកបានចុះឈ្មោះរៀបចំទីតាំងថតរបស់លោកនៅឯតំបន់ភ្នំផ្លែឈើ Hua Guo Shan ដែលជាកន្លែងធ្លាប់ថតរឿង “Journey To The West។ លោកគម្រោង ផលិត ដឹកនាំនិងសម្ដែងក្នុងរឿងបែបកំសត់លាយឡំកំប្លែងនេះ ដែលនឹងធ្វើឲ្យទស្សនិកជនសើចផងយំផង។ យ៉ាងណាក្ដី លោកនៅតែបន្តសរសេរសាច់រឿង និងមិនទាន់ប្រាប់ចំណងជើងទេ។


ប្រភព ៖ news.sabay.com.kh
