អ្នកលេង Facebook ខាងលើ បន្តថា៖ បើមានចំណុចខាងក្រោមនេះ នារីនោះប្រាកដជាមានមនុស្សប្រុសត្រូវការជាគូគ្រងគ្មានគេចកែមិនខាន។
១. ទន់ភ្លន់តែមិនទន់ជ្រាយ៖ បុរសភាគច្រើនចូលចិត្តនារីដែលមានចរិតសុភាពរម្យទម ទន់ភ្លន់តាមបែបធម្មជាតិ។ ចេះប្រើឥរិយាបថសមជានារីម្នាក់ ប៉ុន្តែមិនមែនជាកាយវិការម្ញែកម្ញ៉ិកម្ញ៉ក់នោះឡើយ ហើយក៏មិនចូលចិត្តនារីដែលទន់ជ្រាយពេកដែរ។
២. រឹងមាំ តែមិនរឹងរូស៖ ជានារីដ៏រឹងមាំម្នាក់ បុរសណាក៏ប្រាថ្នាចង់បាន ព្រោះបុរសក៏ត្រូវការអ្នកមើលថែគ្នាទៅវិញទៅមក ប៉ុន្តែមិនមែនជាការរឹងរូសមិនដឹងខុសត្រូវនោះទេ។
៣. រួសរាយ តែមិនរាយមាយ៖ ចរិតមនុស្សប្រុស គឺស្អប់បំផុតនារីដែលមានចិត្តរាយមាយ បើទោះបីគេធ្លាប់ជាមនុស្សក្បត់ក៏ដោយ។ រួសរាយដាក់មនុស្សគ្រប់គ្នាឲ្យគេចូលចិត្ត ប៉ុន្តែសំដីសំដៅត្រូវប្រុងប្រយ័ត្នកុំឲ្យអ្នកដទៃគិតថា ជាមនុស្សស្រីរាយមាយស្រលាញ់គេមិនរើសមុខ។
៤. ស្អាតបាត តែមិនលេងខ្លួន៖ ពិតណាស់ ក្រសែភ្នែកបុរសភាគច្រើន ចូលចិត្តក្រឡេកមើលទៅនារីសិចស៊ីបញ្ចេញគល់ភ្លៅ ប៉ុន្តែត្រូវចាំថាពួកគេមើលក្នុងបំណងផ្សេង មិនមែនជាការគោរពស្រលាញ់ឡើយ។ នារីដែលគេត្រូវការ គឺស្លៀកពាក់បែបសុភាព មិនលេងខ្លួនខ្លាំង ស្អាតបាតតាមបែបធម្មជាតិ។
៥. គិតច្រើន តែមិនបោះបង់៖ នារីដែលចេះគិតវែងឆ្ងាយ នឹងធ្វើឲ្យបុរសម្នាក់មានអារម្មណ៍ថា កាន់តែស្រលាញ់ខ្លាំង ជាពិសេសអាចស្វែងរកដំណោះស្រាយសម្រាប់គេពេលជួបទុក្ខ។ ចេះគិតពីផលវិបាកនៅចំពោះមុខ ប៉ុន្តែមិនបោះបង់រាថយ។
៦. មិនប្រកាន់ចិត្ត តែប្រកាន់កាយ៖ អ្នកដឹងទេថា ហេតុអ្វីមាសមានតម្លៃខ្ពស់ជាងខ្សាច់? បើនិយាយពីប្រយោជន៍ មាសមានតិចជាងខ្សាច់ទេ ព្រោះវាបានត្រឹមលម្អប៉ុណ្ណោះ។ ប៉ុន្តែមកពីមាសកម្រ ទើបមានតម្លៃថ្លៃ។ ចង់ឲ្យមនុស្សប្រុសកាន់តែស្រលាញ់ គឺត្រូវប្រកាន់ខ្លួនកុំឲ្យគេប៉ះងាយ ធ្វើខ្លួនជារបស់កម្របំផុតកាន់តែមានតម្លៃ។ បើកចិត្តឲ្យទូលាយសម្រាប់គេ ស្រលាញ់គេឲ្យបានច្រើន តែការពារខ្លួនឲ្យបានមុនចូលរោងការ។
៧. ស្រលាញ់អ្វីដែលគេស្រលាញ់ដូចគ្នា៖ មិនថាអ្វីដែលគេពេញចិត្ត ត្រូវរៀនស្រលាញ់ពេញចិត្តតាមគេ លុះត្រាតែពិបាកខ្លាំងទើបបោះបង់ចោល។ គោរពឲ្យតម្លៃឪពុកម្ដាយ បងប្អូន និងមិត្តភ័ក្ដិរបស់គេ នោះគេនឹងគោរពស្រលាញ់អ្នកដូចគ្នា៕

ប្រភព ៖ knnasia.com
