
យោងតាមគណនីហ្វេសបុករបស់លោក Bolatt N Khettiya គាត់ក៏បានស្គាល់ និងដឹងពីប្រវត្តិបោកប្រាស់របស់ ស្រ្តីខាងលើដែរ ហើយគាត់បានសរសេរលើបណ្តាញសង្គមរបស់គាត់ថា៖ ១ប្រាវ បាន១៣ម៉ឺនរៀលដែរ រកណាបាន ឃ្លាំងរំសេវយើងនឹង ហាសហា បោកបានចេះតែបោកទៅ ចែ ។ គាត់បានសរសេរបន្តលើ Comment លើរូបភាពដដែលថា យាយប៉ិនឹង ម្សិលមិញ ABC ចាប់បានម្តងហើយរឿងបោកគេថាឈឺពោះ កើតពេទ្យ មិនទទួល ទារ១០ម៉ឺន លូវមកឆបោក នៅទីនេះម្តង លើកមុនម្តងដែរ បងថ្លៃគាត់ ជាអ្នកជូនទៅពេទ្យផ្ទាល់។
កន្លងមកសមត្ថកិច្ចក៏ធ្លាប់ធ្វើការណែនាំគាត់ម្តងជាពីរដងរួចមកហើយ តែនៅតែមិនរាង ហើយនៅតែដើរបោកដដែល អាស្រ័យហេតុនេះសូមបងប្អូនធ្វើការប្រុងប្រយ័ត្ន និងចំណាំមុខគាត់ផង។ ជាចុងក្រោយសូមសំណូមពរសមត្ថកិច្ចឲ្យចាត់វិធានការណ៍ បើសិនគាត់នៅបោកប្រាស់តទៅទៀត៕

ប្រភព ៖ komsan.khmer-note.com
